ក្រុមខ្លាំងពីបារាំង Paris Saint-Germain នឹងត្រូវជួបកាំភ្លើងធំ Arsenal របស់អង់គ្លេស នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ 2025–26 UEFA Champions League នៅកីឡដ្ឋាន Puskás Aréna នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីយប់។

ស្របពេលពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League 2025–26 ក្លិបបាល់ទាត់ Aston Villa របស់អង់គ្លេស នឹងត្រូវជួប SC Freiburg របស់អាល្លឺម៉ង់ វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Beşiktaş Stadium ម៉ោង ២:០០រំលងអធ្រាត្រ។

សម្រាប់ពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអឺរ៉ុប 2025–26 UEFA Conference League ក្លិបបាល់ទាត់ Crystal Palace របស់អង់គ្លេស នឹងត្រូវក្រុម Rayo Vallecano របស់អេស្ប៉ាញ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Red Bull Arena (Leipzig) ម៉ោង ២:០០រំលងអធ្រាត្រ។

កីឡដ្ឋានវគ្គផ្តាច់ព្រ័ត្រទាំង៣៖


