យោងតាមរបាយការណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងខែមេសា មានយានយន្តដឹកជញ្ជូនឆ្លងកាត់ការត្រួតពិនិត្យសរុបចំនួន ៣៤៦,៦១៩ គ្រឿង ក្នុងនោះមានយានយន្តលើសទម្ងន់កម្រិតអនុគ្រោះចំនួន ១១១,៨៣៩ គ្រឿង ខណៈយានយន្តដែលរងការពិន័យមានចំនួន ២៤៣ គ្រឿង។

សូមចុចអាន៖ ក្រសួងសាធារណការ និងអាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យការសាងសង់ប្រព័ន្ធលូបង្ហូររំដោះទឹកទីប្រជុំជនស្រុកក្រឡាញ់

របាយការណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដឹកនាំដោយ សេង ឈួន។

ក្នុងកិច្ចប្រជុំ ឯកឧត្តម សេង ឈួន បានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធ បញ្ឈប់ការអន្តរាគមន៍នៅពេលមានការឃាត់យានយន្តដឹកលើសទម្ងន់កម្រិតកំណត់។ ជាមួយគ្នានេះ ក្រសួងនឹងបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការដឹកជញ្ជូនលើសទម្ងន់ ដោយអនុវត្តយ៉ាងតឹងរ៉ឹង និងមិនមានការលើកលែងឡើយ៕

ប្រភព៖ ដកស្រង់ពីក្រសួងសាធារណការនិងដឹកជញ្ជូន​

Share.