ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានឱ្យដឹងថា ក្នុងអំឡុងថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនឹងចុះអនុវត្តការងារកែសម្រួល និងដំឡើងបរិក្ខារអគ្គិសនីមួយចំនួន ព្រមទាំងរុះរើខ្សែបណ្តាញនៅតំបន់ខ្លះៗ ដើម្បីសម្រួលដល់គម្រោងពង្រីកផ្លូវ។

តាមសេចក្តីជូនដំណឹងរបស់ EDC បញ្ជាក់ថា ការងារខាងលើអាចធ្វើឱ្យការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន មានការរអាក់រអួល ឬដាច់ភ្លើងជាបណ្តោះអាសន្ន តាមពេលវេលាជាក់ស្តែងនៃការដ្ឋាន។



អគ្គិសនីកម្ពុជា ក៏បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការខកខានដែលអាចកើតមានឡើង ខណៈក្រុមការងារកំពុងពន្លឿនការអនុវត្ត ដើម្បីធានាប្រសិទ្ធភាព និងសុវត្ថិភាពនៃប្រព័ន្ធអគ្គិសនី៕

