កំពង់ចាម៖ ពលរដ្ឋ ៥គ្រួសារ នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា បន្ទាប់ពីរងគ្រោះដោយខ្យល់កន្ត្រាក់បំផ្លាញផ្ទះកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំយកអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគ្រួសាររងគ្រោះទាំង ៥គ្រួសារ។
ឯកឧត្តមបានសម្តែងការសោកស្តាយចំពោះហេតុការណ៍ធម្មជាតិដែលបណ្តាលឲ្យផ្ទះចំនួន ៥ខ្នងរងការខូចខាត ក្នុងនោះ ១ខ្នងខូចធ្ងន់ ២ខ្នងមធ្យម និង ២ខ្នងស្រាល។
អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពេលមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ ព្រមទាំងថែទាំសុខភាព និងអនាម័យក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងការជួយសង្គ្រោះ គ្រួសារនីមួយៗទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងឃីត ១កញ្ចប់ ព្រមទាំងថវិកាជំនួយតាមកម្រិតខូចខាតពី ១០ម៉ឺន ដល់ ៤០ម៉ឺនរៀល។
អត្ថបទ៖ អាចារ្យលាក់

