ស្វាយរៀង ៖ ក្មេងទំនើងចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាវិតធ្វើការឃាត់ខ្លួនធ្វើកាេអប់រំ កាលពីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោយពីបង្ហោះរូបភាពកាន់កាំបិតឌឺដងដាក់គ្នាលើបណ្តាញសង្គម ។




តាមនគរបាលបានឱ្យដឹងថា ក្រុមក្មេងទំនើង ដែលសុទ្ធសឹងជាអនីតិជន ថតរូបកាន់កាំបិត បង្ហោះលើបណ្តាញសង្គមឌឺដងដាក់គ្នា ធ្វើឱ្យមានការរិះគន់ពីមហាជនជាច្រើន ហើយក្រោយពីបែកធ្លាយរូបភាពមិនសមរម្យបែបនេះ កម្លាំងនគរបាល ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ឱ្យកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត ស្រាវជ្រាវ ឃាត់ខ្លួនក្រុមក្មេងទំនើងបាន៧នាក់ ប្រុស ។


ក្រោយពីឃាត់ខ្លួនបានក្រុមក្មេងទាំងនោះ ដែលសុទ្ធតែជាអនីតិជន នគរបាលធ្វើការអប់រំ ធ្វើក៨ច្ចសន្យា ហៅឪពុកម្តាយមកធនា ដើម្បីយកទៅអប់រំបន្ត ៕

