ក្រចេះ ៖ កម្លាំងមន្ទីរបរិស្ថានខេត្តក្រចេះ រួមជាមួយកម្លាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃសំបូរ និងកម្លាំងសហគមន៍ភ្នំសេះ សហគមន៍ភ្នំបាក់ ចុះបង្ក្រាបបទល្មើសធនធាតុធម្មជាតិ ក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ កាលពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ ដុតរុះរើ ដុតកម្ទេចរោងអាណាធិបតេយ្យ កម្ទេចឡដុតធ្យូងដោយខុសច្បាប់មួយកន្លែង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងធ្វើការចុះល្បាតទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃសំបូរ បានបង្ក្រាបបទល្មើស នៅត្រង់ចំណុចស្រែក្រសាំង ឃុំអូរគ្រៀង ទប់ស្កាត់បទល្មើស ការកាប់ទន្រ្ទានដីរដ្ឋខុសច្បាប់ ១កន្លែង ដោយដកហូតវត្ថុតាង រណាយន្តធុនធំ១គ្រឿង ។ បង្ក្រាបត្រង់ចំណុច ភ្នំបាក់ ដោយកម្ទេចឡធ្យូង១កន្លែង ។ ត្រង់ចំណុចភ្នំសេះ បានរុះរើដុតកម្ទេចរោងអាណាធិបតេយ្យបានចំនួន១រោង ដែលរោងនេះសង់ឡើងក្រោមចេតនាធ្វើការកាប់រានដីព្រៃរបស់រដ្ឋ ។

ទីតាំងទាំងបីខាងលើ ស្ថិតក្នុងភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ហើយកម្លាំងសមត្ថកិច្ចបន្តស្រាវជ្រាវរកជនសង្ស័យទាំង៣បទល្មើសដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.