ក្លិបបាល់ទាត់ Newcastle United សម្រេចតែងតាំងលោក Eddie Howe ជាគ្រូបង្គោលថ្មី ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំកន្លះ ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីមកជំនួសតំណែងលោក Steve Bruce ដែលត្រូវបានព្រះអង្គម្ចាស់ Mohammed Bin Salman រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ប្រកាសដកចេញតំណែងក្រោយដឹកនាំមិនសូវបានល្អ។

គួររំលឹកលោក Eddie Howe សញ្ជាតិអង់គ្លេស វ័យ៤៣ឆ្នាំ បានចាកចេញពី A.F.C. Bournemouth កាលពីខែសីហា ឆ្នាំ២០២០ បន្ទាប់ពីក្លិបត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូល English Premier League។

លោក Eddie បាន​និយាយ​ថា​៖ “វា​ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយដែល​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​របស់ក្រុម Newcastle United ខ្ញុំពិតជាមានមោទនភាពខ្លាំងចំពោះខ្លួនខ្ញុំផ្ទាល់ និងក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំ​សូម​អរគុណដល់​ម្ចាស់​ក្លិប​សម្រាប់​ឱកាស​នេះ”។

បច្ចុប្បន្ន Newcastle ដែលមានលោក Graeme Jones ជាគ្រូបង្វឹក​បណ្តោះអាសន្នជំនួសលោក Steve Bruce នៅតែបន្តស្ថិតនៅលេខ១៩ ដដែលក្រោយដឹកនាំក្រុមបាន៣ប្រកួត ពោលគឺស្មើ២ និងចាញ់១ មិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ។

Telegram-Troryorng
Share.