បាល់ទះ «តេជោលីគ» Techo League រដូវកាល​ឆ្នាំ២០២៥-២៦ ប្រាក់រង្វាន់កាន់តែច្រើន កីឡាករកាន់តែប្រជែងខ្លាំង ព្រមទាំងទទួលបានអត្ថប្រយោជន៍កាន់តែល្អ។ នេះបើតាមប្រសាសន៍លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងសន្និសីទសារព័ត័មាន កាល​ពីព្រឹក​ថ្ងៃទី១០ ឧសភា ២០២៦ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ការប្រកួត​ពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» Techo League ដែលជាព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរដូវកាលទី៣ នាពាក់កណ្ដាលខែឧសភានេះ ជាមួយក្ដីរំពឹងផ្ដល់នូវភាពអស្ចារ្យ និងកាន់តែកក្រើក សម្រាប់អ្នកគាំទ្រ។

គួរ​បញ្ជាក់ថា ការប្រកួតសម្រាប់ជុំទី១ នឹងធ្វើឡើង​ចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងនៅជុំទី២ បន្ត​ប្រកួត​ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)៕

Share.