ភ្នំពេញ៖ ឃ្លាំងស្តុកនិងកែឆ្នៃស្នោរមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែខាងនិងកម្លាំងសមត្ថកិច្ចជំនាញបញ្ចេញរថយន្តទៅជួយបាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាល ពី វេលាម៉ោង ២:៤៥នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១២ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ជាតិ លេខ ១ សង្កាត់ ក្បាល កោះ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ ។

បើតាមការបញ្ជាក់ពីម្ចាស់ឃ្លាំងបានឲ្យដឹងថាដោយពួកគាត់កំពុងតែសម្រាន្តលង់លក់ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅក្នុងឃ្លាំងស្តុកនិងកែច្នៃស្នោរនោះយ៉ាងសន្ធោសន្ធៅក្រោយមកពួកគាត់ក៏បាននាំគ្នាទាញទុយោទឹកបាញ់ទប់ស្កាត់ជាពណ្តោះអាសន្នរួចទាក់ទងសុំឡានទឹកឲ្យជួយអន្តរាគមន៍។

ក្រោយកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានដំណឹងខាងលើ ក៏ចេញរថយន្តទៅជួយបាញ់ពន្លត់ជាច្រើនគ្រឿង ក្រោយពេលកម្លាំងជំនាញប្រតិបត្តិការណ៍បាញ់ពន្លត់ចប់ ប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿង ក្នុងនោះដែរមិនមានអ្នករងរបួសនោះដែរពោលគឺខូចខាតតែសម្ភារះក្នុងឃ្លាំងមួយចំនួនធំតែប៉ុណ្ណោះពន្លត់ចប់ នៅយប់ខែថ្ងៃដដែល។ ចំពោះមូលហេតុកម្លាំងជំនាញធ្វើការស្រាវជ្រាវនៅពេលក្រោយ។

អត្ថបទ៖ តាតុងសែនជ័យ

Share.