ក្រុមបាល់ទាត់នារីវិសាខា ក្រោមការដឹកនាំរបស់លោក ហុក សុចិត្រា កំពុងរក្សាកំណត់ត្រាជាក្រុមតែមួយ ដែលមិនទាន់មានក្រុមណាទម្លាយសំណាញ់ទីបានឡើងក្នុងការប្រកួត ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) រដូវកាលឆ្នាំ២០២៦ ត្រឹម៣សប្ដាហ៍មកនេះ។

៣សប្ដាហ៍ដំបូង នៃពានរង្វាន់លីគនារីកម្ពុជា រដូវកាលឆ្នាំ២០២៦ ក្រុមនារីវិសាខា យកឈ្នះ ២ប្រកួត និងស្មើ ១ប្រកួត ស៊ុតបញ្ចូលទិីគូប្រកួតបាន ៥ក្រាប់ រក្សា Clean Sheet បាន ៣លើក។ ដោយឡែកសម្រាប់ក្រុមនារីភ្នំពេញក្រោន កំពុងឈរកំពូលតារាង និងរកគ្រាប់បាល់បានច្រើនជាងគេ ៤៤គ្រាប់ដោយរបូតវិញត្រឹម ១គ្រាប់ប៉ុណ្ណោះ។
៣ប្រកួតរបស់ក្រុមនារីវិសាខា កន្លងមករួមមាន៖
- សប្ដាហ៍ទី១៖ វិសាខា ៤-០ អិកស៍អូ យូណាធីត
- សប្ដាហ៍ទី២៖ បឹងកេត ០-០ វិសាខា
- សប្ដាហ៍ទី៣៖ វិសាខា ១-០ ណាហ្គាវើលដ៍
តារាងពិន្ទុ ត្រឹមសប្ដាហ៍ទី៣

ពានរង្វាន់លីគនារីកម្ពុជា រដូវកាលឆ្នាំ២០២៦ មានចំនួន៨ក្រុមរួមមាន៖
- ទី១ ក្រុមនារីភ្នំពេញក្រោន
- ទី២ ក្រុមនារីវិសាខា
- ទី៣ ក្រុមនារីណាហ្គាវើលដ៍
- ទី៤ ក្រុមនារីព្រះខ័នរាជស្វាយរៀង
- ទី៥ ក្រុមនារីបឹងកេត
- ទី៦ ក្រុមនារីខេត្តសៀមរាប
- ទី៧ ក្រុមនារី អិកស៍អូ យូណាយធីត
- ទី៨ មន្ទីរ អយក ខេត្តកំពងឆ្នាំ

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) រដូវកាលឆ្នាំ២០២៦ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមេសា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រកួតប្រកួតនឹងប្រើប្រាស់រូបមន្តប្រកួតសន្សុំពិន្ទុ ២ជុំ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ លេខ១ ប៉ះក្រុមលេខ៤ ក្រុមលេខ២ ប៉ះក្រុមលេខ៣ ក្រុមចាញ់ប៉ះគ្នាដណ្ដើមលេខ៣ ក្រុមឈ្នះនឹងត្រូវជួបគ្នាដណ្ដើមជើងឯក៕


