នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអង្គភាព CMAC កំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម នៅតំបន់ជួរមុខ ក្នុងការស្វែងរក និងបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ពីអតីតសង្គ្រាម។


ប្រតិបត្តិការនេះធ្វើឡើងដោយមានការប្រុងប្រយ័ត្នខ្ពស់ ខណៈសំណល់គ្រាប់ទាំងនេះមួយចំនួនកំពុងសំងំលាក់ខ្លួននៅក្រោមដីជ្រៅ និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពប្រជាពលរដ្ឋ។
CMAC បន្តអនុវត្តភារកិច្ចរបស់ខ្លួនក្នុងការការពារជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយធានាថាតំបន់ដែលបានសម្អាតអាចប្រើប្រាស់បានវិញដោយសុវត្ថិភាព និងជួយលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅមូលដ្ឋាន។
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

