ស្វាយរៀង៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុមការងារចល័ត នៃការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ចំណុះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត។

ប្រជាពលរដ្ឋអាចស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមទីតាំងដូចជា៖ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់, អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ, ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៃទីលំនៅសាមីខ្លួនកំពុងរស់នៅ។

សម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏អាចទៅស្នើសុំសេវានេះនៅ៖ ស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (សម្រាប់សមាជិក ប.ស.ស) , ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអន២ (សែនសុខ), ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អ៊ីអន៣ (មានជ័យ), នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ក្រោយវត្តនិរោធរង្សី)

ជាមួយគ្នាអាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ដែលមានអាយុគ្រប់ ១៥ឆ្នាំឡើងទៅ ឬអត្តសញ្ញាណបណ្ណអស់សុពលភាព ឬនៅសល់សុពលភាពតិចជាង ៦ខែ អញ្ជើញទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ។

Share.