ភ្នំពេញ៖ ជនជាតិចិន៣នាក់ ត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនក្នុងករណីបង្ខាំង និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅបុរី ប៉េង ហួត គម្រោង The Star Diamond ខណ្ឌមានជ័យ។

តាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យថា ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១ឈ្មោះ លីវ ភីងទី២ឈ្មោះ ហ្សាវ ហ្សៃលីន និងទី៣ឈ្មោះ ចាង ស៊ីចុង។

ពួកគេត្រូវបានចោទថា ពាក់ព័ន្ធករណីបង្ខាំងជនរងគ្រោះ ជំរិតទារប្រាក់ និងលួចសម្ភារមានតម្លៃ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់។

Share.