
ក្រុមព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា នឹងត្រៀមប៉ះក្រុមម្ចាស់ផ្ទះ Kuwait SC ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីប AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ នៅវេលាមោ៉ង ១១:៤៥នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្របពេលកាប្រកួតវគ្គសំខានមួយនោះនឹងធ្វើឡើងនៅកីឡដ្ឋាន Jaber Al-Ahmad international Stadium ក្នុងទីក្រុង Ardiya ប្រទេសគុយវ៉ែត។

សូមរំឮកថា សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង នេះបានឡើងមកកាន់វគ្គផ្តាច់ពីរលើកហើយ ដោយកាលពីរដូវកាល ២០២៤-២៥ កន្លងទៅម្ចាស់ជើងឯកបានទៅលើ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន បានយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ដោយលទ្ធផល ២ទល់នឹង១ ក្រោយចំណាយពេលនៅលើទីលានសរុប ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំា ២០២៥ កន្លងទៅ។

ដូចនេះសម្រាប់រដូវកាលឆ្នាំ២០២៥-២៦ ក្រុមព្រះខ័នរាជស្វាយរៀង បានកក់កៅអីទៅវគ្គផ្តាច់ព្រ័ត្រសារជាថ្មី ក្រោយឆ្លងកាត់៧ប្រកួតរាប់តាំងពីប្រកួតវគ្គជម្រុះក្នុងពូល, វគ្គ៨ក្រុម និងវគ្គ៤ក្រុមចុងក្រោយ ក្នុងនោះក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះលើគូប្រកួតចំនួន ៥ប្រកួត ស្មើ២ ៕

