ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៤និង៥៥នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបណ្ដោយផ្លូវលេខ៥៩២ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីបង្កហឹង្សា រងរបួស២នាក់ ដោយសារបង្កទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីការប្រច័ណ្ឌសង្សារ ។


ជនសង្ស័យទាំង៥នាក់ ៖ ទី១ ឈ្មោះ សំ សុភ័កត្រា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៣ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ ឆេន ម៉េងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅតាមផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទី៣ ឈ្មោះ អោម លីងជុង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅតាមផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ទី៤ ឈ្មោះ ប៉ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៤ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៥ ឈ្មោះ ឡុង រតនមិនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅតាមផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះគ្នា២នាក់ ៖ ទី១ ឈ្មោះ សុង លីហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៩៦Eo ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធនីភ្នំពេញ ។
ទី២ ឈ្មោះ ជា សម្បត្តិលីហួរ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១១១ ផ្លូវលេខ២៧ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ជនសង្ស័យគ្នា៥នាក់ បង្កហឹង្សា វាយទៅលើជនរងគ្រោះមានគ្នា២នាក់ ក្នុងរឿងប្រច័ណ្ឌសង្សារ នៅចំណុចភោជនីយដ្ឋានយីហោESCAPE ផ្លូវលេខ៦០៨ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសទាំង២នាក់ ។
ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងអធិការដ្ឋានខណ្ឌទួលគោក ចុះស្រាវជ្រាវតាមឃាត់ខ្លួនបានជនសង្ស័យ៥នាក់ នៅល្ងាចថ្ងៃដដែល នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

