កំពង់ចាម៖ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រគល់ផ្ទះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់គ្រួសារអតីតយុទ្ធជន នៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ផ្ទះនេះត្រូវបានប្រគល់ជូនលោក យិន សំអុល ដែលជាគ្រួសារនិវត្តជន និងតំណាងឱ្យផ្ទះចំនួន២១ខ្នង ទូទាំងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន អង្ករ មី ទឹកបរិសុទ្ធ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រគល់ជូនគ្រួសារនិវត្តជនផងដែរ៕

អត្ថបទ÷អាចារ្យលាក់

Share.