លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់តះកម្ពុជា បានលើកឡើងថា សហព័ន្ធ គ្រោងរៀបចំពានរង្វាន់អន្តរជាតិ ប្រាក់លាន ប្រកួតបាល់ទះដណ្តើមប្រាក់រង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត មានក្រុមខ្លាំងនៅកម្ពុជា នឹងអាចមានក្រុមមកពីឥណ្ឌូណេស៊ី ចិន ជប៉ុន និងវៀតណាម ចូលរួមប្រកួតប្រជែងផងដែរ។

ក្រុមទាំងនោះគឺសុទ្ធសឹងតែជាក្រុមខ្លាំងប្រចាំលីគនិមួយៗ ដែលកម្ពុជា ត្រូវយកមកដើម្បីឱ្យមានការប្រកួតប្រជែងខ្ពស់។ ចំពោះពេលវេលានៃការប្រកួតបាល់ទះដណ្តើមប្រាក់រង្វាន់សម្តេចមហាបវធិបតី អនុប្រធាន និងជាអគ្គលេខាធិការ នៅមិនទាន់បញ្ចាក់នៅឡើងទេ។
ស្ដាប់កិច្ចសម្ភាសន៍ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់តះកម្ពុជា លម្អិត៖
សូមបញ្ជាក់ ថា ពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024 បានទៅលើក្រុមបាល់តះជម្រើសជាតិកម្ពុជា ដែលជ្រើសចេញពីពានរង្វាន់ SEA V.League Challenge ដោយមានក្រុមចូលរួមចំនួន៤ រួមមានកម្ពុជា ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី ដែលចាប់ប្រកួតពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ។
ដូច្នេះហើយទើប ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យលាភី ក្នុងនោះទី១ ទទួលបានឱកាសឡើងទៅប្រកួតក្នុងពានរង្វាន់តំបន់អាស៊ាន SEA V.League ឆ្នាំ២០២៥ ជាមួយក្រុមថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន និងទី២ ទទួលបានប្រាក់រង្វាន់១០០លានរៀល៕


