
ពានរង្វាន់លីគបាល់ទះ «តេជោលីគ» Techo League រដូវកាលឆ្នាំ២០២៥-២៦ នឹងត្រៀមវិលមកប្រកួតសារជាថ្មីនៅចុងសប្តាហ៍នេះ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នឹងចាប់ផ្តើមប្រកួតជាផ្លួវការ ខណៈគ្រូបង្វឹកទាំង៨រូប នឹងត្រៀមដឹកនាំក្រុមរៀងខ្លួន ដើម្បីដណ្តើមជើងឯក។

នេះជាឈ្មោះគ្រូបង្វឹកទាំង៨រូប ត្រៀមដឹកនាំក្រុមប្រកួតពានរង្វាន់តេជោលីគ ឆ្នាំ២០២៦៖
- ទី១) លោក កាន់ យុទ្ធ គ្រូបង្វឹករបស់ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ
- ទី២) លោក ហាំង សត្យា គ្រូបង្វឹករបស់ក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង
- ទី៣) លោក ភូន បូរី គ្រូបង្វឹករបស់ក្រុមកងពលធំអន្តរគមន៍លេខ៣
- ទី៤) លោក សូ សែម គ្រូបង្វឹករបស់ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
- ទី៥) លោក ស៊ីម ក្លូក គ្រូបង្វឹករបស់ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- ទី៦) លោក អ៊ូ សុផល គ្រូបង្វឹករបស់សមាគមកីឡាបាល់ទះក្រសួងមហផ្ទៃ
- ទី៧) លោក Indra Wahyudi Harahap ជនជាតិឥណ្ឌូណេស៊ី ជាគ្រូបង្វឹករបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស
- ទី៨) លោក នៅ សាម៉េត គ្រូបង្វឹករបស់ក្រុមសមាគមន៍កីឡាបាល់ទះវិសាខា
អត្ថបទពាក់ព័ន្ធ៖ មកស្គាល់សមាជិកក្រុមទាំង៨ ត្រៀមបង្ហាញខ្លួនពានរង្វាន់តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ – សារព័ត៌មានត្រយង – Troryorng Media
ការប្រកួតពានរង្វាន់កីឡាបាល់ទះ «តេជោលីគ» Techo League ដែលជាព្រឹត្តិការណ៍បាល់ទះធំជាងគេនៅកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរដូវកាលទី៣ នាពាក់កណ្ដាលខែឧសភានេះ ជាមួយក្ដីរំពឹងផ្ដល់នូវភាពអស្ចារ្យ និងកាន់តែកក្រើក សម្រាប់អ្នកគាំទ្រកីឡាបាល់ទះជាតិ។
គួរបញ្ជាក់ថា ការប្រកួតសម្រាប់ជុំទី១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ហើយក្រុមទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៦ នឹងទទួលបានកៅអីបន្ដលេងនៅជុំទី២ បន្តប្រកួតចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសាលបាល់ទះ វិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕


