ភ្នំពេញ៖ ជនសង្ស័យចំនួន៣៣នាក់ ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន រួមជាមួយសម្ភារមួយចំនួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៦ ស្ថិតនៅបុរីមួយកន្លែងក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយ លោក ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខបង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនជនសង្ស័យចំនួន ៣៣នាក់ ក្នុងនោះស្រី៣នាក់ ដកហូតសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។



ជនសង្ស័យរួមជាមួយវត្ថុតាង នាំយកទៅស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

