ពោធិ៍សាត់៖ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ រួមនឹងរថយន្តស៊េរីទំនើបចំនួន ១១គ្រឿង ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីរថយន្តទាំងនោះត្រូវបានយកទៅផ្លុងចោល នៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយទទួលព័ត៌មានថា មានរថយន្តស៊េរីទំនើបចំនួន ១១គ្រឿង ត្រូវបានយកមកផ្លុងចោលក្នុងភូមិសាស្ត្រខាងលើ កម្លាំងជំនាញបានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនជាតិចិនទាំង៤នាក់ និងនាំយករថយន្តទាំងអស់ទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទ÷ពោធិ៍សាត់

Share.