មណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចុះពិនិត្យការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣៧៦៣ ស្ថិតក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ដែលធ្លាប់រងការខូចខាត និងបង្កការលំបាកក្នុងការធ្វើដំណើរ។



កំណាត់ផ្លូវនេះមានប្រវែងសរុប ១០៨៣ ម៉ែត្រ តភ្ជាប់ពីមុខមន្ទីរវប្បធម៌ខេត្ត ទៅដល់ផ្លូវបំបែកចូលទឹកជ្រោះដំណាក់ស្តេច ហើយត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចាប់ផ្តើមជួសជុលតាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។
ការជួសជុលនេះ មានគោលបំណងធ្វើឱ្យផ្លូវមានស្ថានភាពល្អប្រសើរឡើង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងសិស្សានុសិស្សទៅសាលារៀន។
អត្ថបទ៖ តាតុងសែនជ័យ

