ភ្នំពេញ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនជនសង្ស័យសរុប ៦១នាក់ (ស្រី ៦នាក់) ពាក់ព័ន្ធបទល្មើស Online Scam និងគ្រឿងញៀន។



ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងសង្កាត់ចោមចៅទី១។ លទ្ធផលបង្ហាញថា ក្នុងចំណោមជនសង្ស័យទាំងអស់ មាន ៤២នាក់ ស្នាក់នៅខុសច្បាប់, ១៥នាក់ ពាក់ព័ន្ធ Online Scam និង ៤នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
សមត្ថកិច្ចក៏បានដកហូតសម្ភារបច្ចេកវិទ្យាជាច្រើន រួមមាន កុំព្យូទ័រយួរដៃ ៤៨គ្រឿង ទូរស័ព្ទដៃ ៤៦៨គ្រឿង ម៉ូនីទ័រ ៣២គ្រឿង CPU ១០គ្រឿង និងស៊ីមកាតបរទេសជាច្រើន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

