ព្រៃវែង៖ ផ្ទះឈើរបស់ពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ម្ចាស់ផ្ទះជាជនពិការងរបួសស្រាល កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃសម្លាញ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។



ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ សង់ពីឈើ ប្រក់សុីប្រូ ទំហំ៧ម៉ែត្រx៨ម៉ែត្រ ម្ចាស់ជាជនពិកា រស់នៅផ្ទះកើតហេតុ។ តាមប្រភពបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញទីទុស្សខ្សែភ្លើង ឆេះរាលដល់ផ្ទះ ខូចខាតអស់ទាំងស្រុង ម្ចាស់ចេញរួច តែរងរបួសស្រាល។
អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋជួយជះទឹកតែមិនអាចគ្រប់គ្រងបាន រហូតដល់កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភយ របស់អធិការដ្ឋានស្រុក ចេញទៅជួយអន្តរាគមន៍៕
អត្ថបទ៖ តាតុងសែនជ័យ

