ព្រះសីហនុ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាបើពីចាក់សម្លាប់ស្ត្រីម្នាក់ នៅតំបន់ឆ្នេរអូរត្រេះ ក្រុង-ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ។ ដែលតាមការសន្និដ្ឋានដំបូង ពាក់ព័ន្ធនឹងជម្លោះផ្ទាល់ខ្លួនរវាងស្ត្រីពីរនាក់ ដែលធ្លាប់មានទំនាក់ទំនងស្នេហាភេទដូចគ្នា។


តាមរបាយការណ៍សមត្ថកិច្ច ករណីនេះបានកើតឡើងបន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងជនរងគ្រោះ និងជនសង្ស័យ មុនឈានដល់ការប្រើអំពើហិង្សាដែលបណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនភ្លាមៗ។


ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ សហការជាមួយអង្គភាពពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវយ៉ាងរហ័ស និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានក្នុងរយៈពេលប្រហែល ៥ម៉ោងប៉ុណ្ណោះ នៅចំណុចមួយក្នុងក្រុងព្រះសីហនុ។





ជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងអនុវត្តនីតិវិធីច្បាប់បន្ត ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវលម្អិតអំពីមូលហេតុពិតប្រាកដនៃអំពើហិង្សានេះ។
អត្ថបទ៖ ព្រះសីហនុ

