ភ្នំពេញ ៖ រថយន្ត Mercedes Ben មួយគ្រឿង កំពុងបើកបរស្រាប់តែឆាបឆេះចេញជាអណ្តាតភ្លើង សន្ធោសន្ធៅឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តមួយគ្រឿងខាងលើម៉ាក Mercedes Ben ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-0011 បើកបរដោយបុរសម្នាក់ រងខូចខាតសល់តែគ្រោងដែក ។

រថយន្តខាងលើ ខណៈដែលកំពុងបើកបរដល់ចំណុចកើតហេតុ សង្ស័យឆ្លងប្រព័ន្ធភ្លើង ឆាបឆេញឡើង បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាងប្រើប្រាស់បំពងពន្លត់អគ្គិភ័យបាញ់ផង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយពន្លត់ ៕


អត្ថបទ៖ តាតុងសែនជ័យ

