ភ្នំពេញ៖ ជនជាប់ឃុំចំនួន ១០០នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ ផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី១ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ក្នុងគោលបំណងកាត់បន្ថយភាពចង្អៀតណែន និងលើកកម្ពស់ការគ្រប់គ្រងក្នុងពន្ធនាគារ។




ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការអនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់។




ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដម ឧត្ដមអគ្គានុរក្សលេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងលោកឧត្តមអគ្គានុរក្ស.១ ឈឹម សុផានណារ៉ាតប្រធាននាយកដ្ឋានប្រតិបត្តិ ចុះ បញ្ជាផ្ទាល់ដឹកនាំកម្លាំងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងសណ្ដាប់ធ្នាប់យ៉ាងតឹងរ៉ឹង។ការផ្ទេរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១៕






