កំពង់ឆ្នាំង ៖ រថយន្តម៉ាកហុីណូមួយគ្រឿង កែច្នៃ តទ្រុងខុសបច្ចេកទេស ដឹកសំពីងសំពោង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ស្នងការខេត្តកំពង់ឆ្នាំងស្ទាក់ឃាត់ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ។

តាមការិយាល័យចរាចរណ៍ផ្លូវគោកស្នងការខេត្តបានឱ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់រថយន្តមួយគ្រឿង ពាក់ព័ន្ធក្នុងករណីកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដោយតទ្រុងកំពស់ និងខាងក្រោយ ហើយបញ្ចូនទៅគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង ធ្វើការកាត់ទ្រុង និង រុះរើ ឲ្យត្រូវតាមលក្ខណៈបច្ចេសដើមវិញ ៕

អត្ថបទ៖ សេង សាវី

Share.