កណ្តាល៖ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ បាក់រោងបាយ រងខូចខាតដំណំ កាលពីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅវត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។



តាមគណកម្មការវត្តបានឱ្យដឹងថា នៅល្ងាចថ្ងៃទី១៦ ឧសភា មានគ្រោះធម្មជាតិ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំដើមឈើ រោងបាយ ក្នុងវត្តព្រែកអំបិល រងខួចខាតទាំងស្រុង ខូចទាំងសម្ភារៈ។
គ្រោះធម្មជាតិខាងលើមិនបង្កឱ្យព្រះសង្ឃ លោកអាចារ្យ បរិស័ទ រងរបួសឡើយ ពោលខូចខាតសម្ភារក្នុងវត្តអស់មួយចំនួន៕
អត្ថបទ៖ តាតុងសែនជ័យ

