ពោធិ៍សាត់៖ ក្រុមការងារត្រួតពិនិត្យពិសេស សហការជាមួយមន្រ្តីស្ថានីយឃ្លាំងមឿង ខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅលើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ជាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន២គ្រឿង ដែលផ្ទុកទម្ងន់សរុប៥៩តោន និង៦២តោន ដោយលើសទម្ងន់អនុញ្ញាតតាមច្បាប់កំណត់ចំនួន១៩តោន និង២២តោន។

សមត្ថកិច្ចជំនាញបានអនុវត្តវិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលបង្កផលប៉ះពាល់ដល់គុណភាពផ្លូវ និងសុវត្ថិភាពចរាចរណ៍សាធារណៈ។

Share.