កំពត៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។



ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅសសង្ស័យគ្រឿងញៀន សរុបជាច្រើនកញ្ចប់ (ជាង ២០ក្រាម) ម៉ូតូ ២គ្រឿង ទូរស័ព្ទ ១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានរក្សាទុកនៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត ដើម្បីបន្តនីតិវិធីច្បាប់។
អត្ថបទ៖ ចតុម្មុខ

