ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ខណ្ឌឫស្សីកែវ បានចុះពិនិត្យហាងកាហ្វេមួយកន្លែង នៅផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែ១ បន្ទាប់ពីមានការផ្សព្វផ្សាយថា មានបង្កប់ល្បែងស៊ីសងភ្នាល់ប្រដាល់តាមទូរទស្សន៍ថៃ។

ក្រោយការត្រួតពិនិត្យ មិនបានរកឃើញសកម្មភាពល្បែងស៊ីសងនោះទេ ប៉ុន្តែសមត្ថកិច្ចបានធ្វើការអប់រំ និងឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា មិនឲ្យមានការលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ឡើយ។

អាជ្ញាធរបានព្រមានថា ប្រសិនបើរកឃើញមានការបំពានម្ដងទៀត នឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរឹង។

អត្ថបទ៖ ចតុម្មុខ

Share.