តាមរបាយការណ៍ពីម្សិលមិញ (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦) ចន្លោះម៉ោង ១៧:០០ ដល់ ១៨:៣០នាទី មានភ្លៀងធ្លាក់ខ្លាំងលាយខ្យល់កន្ត្រាក់ បានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋ និងបាក់ដើមឈើ នៅឃុំព្រែកអញ្ចាញ។

លទ្ធផលបឋមបង្ហាញថា៖

  • ផ្ទះខូចខាតទាំងស្រុង ៦ខ្នង
  • ផ្ទះ និងរោងស័ង្កសីខូចខាតមធ្យម និងតិចតួច ១៣ខ្នង
  • ប៉ាណូបាក់រលំ ៩ផ្ទាំង
  • ដើមឈើបាក់ជាង ២០ដើម

មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ខណៈអាជ្ញាធរកំពុងបន្តស្រាវជ្រាវ និងវាយតម្លៃការខូចខាតបន្ថែម។

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.