ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបញ្ចប់ភារកិច្ចលោក ប្រាក់ ច័ន្ទមុន្នី ពីមុខតំណែងមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងអចល័ត កណ្តោលដុំ ខេត្តកំពង់ស្ពឺ និងបញ្ជូនឱ្យត្រឡប់ទៅបម្រើការងារនៅអង្គភាពដើមវិញ។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានករណីលោកបានប្រើប្រាស់ពាក្យសំដីមិនសមរម្យទៅលើអ្នកបើកបរយានយន្ត ដែលបានចូលថ្លឹងនៅស្ថានីយជញ្ជីងអចល័តខាងលើ ក្នុងអំឡុងពេលបំពេញភារកិច្ច។

ក្រសួងបានបញ្ជាក់ថា វិធានការនេះ គឺដើម្បីពង្រឹងវិន័យការងារ និងធានាការអនុវត្តភារកិច្ចរបស់មន្ត្រីឱ្យមានភាពសមរម្យ សុចរិត និងគោរពដល់ប្រជាពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈ។

Share.