ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្តែងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពរបស់ប្អូនស្រី ម៉ូវ សុផាន់ ដោយបានបន្តសាកសួរសុខទុក្ខ និងត្រៀមលក្ខណៈជានិច្ចក្នុងការសម្របសម្រួលរាល់ការព្យាបាល ស្របតាមការគិតគូរដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។

បន្ទាប់ពីក្រុមការងារបានធ្វើការទំនាក់ទំនងជាមួយប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានទូរស័ព្ទសាកសួរសុខទុក្ខដោយផ្ទាល់ ដើម្បីស្វែងយល់ពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រី។

នៅក្នុងកិច្ចសន្ទនានោះ ប្អូនស្រី ម៉ូវ សុផាន់ បានរៀបរាប់ថា កន្លងមកខ្លួនមានអាការៈមិនស្រួលខ្លួនខ្លះដែរ ប៉ុន្តែមិនសូវបានចាប់អារម្មណ៍ និងតាមដានឱ្យបានដិតដល់នោះទេ។ លុះដល់រយៈពេលប្រហែល ២ ខែចុងក្រោយនេះ ទើបអាការៈជំងឺមានការវិវត្តខ្លាំង ហើយបន្ទាប់ពីបានជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ ទើបដឹងច្បាស់ពីស្ថានភាពជំងឺជាក់ស្តែង ស្ថិតក្នុងដំណាក់កាលបច្ចុប្បន្ននេះ។

ទាក់ទិននឹងករណីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖

«ដូចដែល សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចនឹងទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុងដល់ប្អូនស្រី រូបខ្ញុំផ្ទាល់រួមនឹងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួល និងពិគ្រោះយោបល់ជាបន្តបន្ទាប់ លើដំណោះស្រាយនៃការព្យាបាលរបស់ប្អូនស្រី។»

ការលូកដៃជួយសង្គ្រោះ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ គឺជាស្តែងឱ្យឃើញពីទឹកចិត្តមនុស្សធម៌ដ៏ធំធេង និងការមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលក្នុងគ្រាលំបាកឡើយ ជាពិសេសគឺការផ្តល់ក្តីសង្ឃឹម និងការគាំទ្រផ្នែកស្មារតីយ៉ាងកក់ក្តៅបំផុតដល់ប្អូនស្រី ម៉ូវ សុផាន់ និងក្រុមគ្រួសារ ក្នុងការតស៊ូព្យាបាលជំងឺឱ្យបានជាសះស្បើយឡើងវិញ៕

បន្ទាប់ពីក្រុមការងារបានទំនាក់ទំនងជាមួយ ប្អូនស្រី ម៉ូវ សុផាន់ កាលពីថ្ងៃសៅរ៍កន្លងទៅ ថ្ងៃនេះខ្ញុំបានខលដើម្បីសួរសុខទុក្ខអំពីអាការៈ និងស្ថានភាពសុខភាពបច្ចុប្បន្នរបស់ប្អូនស្រីផ្ទាល់។ ក្នុងនោះ ប្អូន បានឆ្លើយតបដោយរៀបរាប់ថា ពីដើមទីមកមានអាការៈខ្លះដែរ តែពុំសូវជាបានចាប់អារម្មណ៍ និងតាមដានឱ្យបានដិតដល់ ប៉ុន្តែលុះដល់ប្រហែលរយៈពេល២ខែចុងក្រោយនេះ អាការៈមានការវិវត្ត ហើយបន្ទាប់ពីបានជួបពិនិត្យជាមួយគ្រូពេទ្យ ទើបបានដឹងច្បាស់ពី ស្ថានភាពជំងឺជាក់ស្តែងស្ថិតក្នុងដំណាក់កាលបច្ចុប្បន្ន។

ដូចដែល សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច នឹងទទួលរ៉ាប់រងលើការព្យាបាលទាំងស្រុងដល់ប្អូនស្រី រូបខ្ញុំផ្ទាល់រួមនឹងសហការី នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការជួយសម្របសម្រួល និងពិគ្រោះយោបល់ជាបន្តបន្ទាប់ លើដំណោះស្រាយនៃការព្យាបាលរបស់ប្អូនស្រី៕

Share.