ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៩នាក់ បន្ទាប់ពីធ្វើសកម្មភាពគប់ វាយ និងកាប់ប្លន់ស្លាកលេខម៉ូតូ និងទូរស័ព្ទពីយុវជនមួយក្រុមទៀត ខណៈជាង ១០នាក់ទៀតកំពុងរត់គេចខ្លួន។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រហែល ១យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ សកម្មភាពនេះបណ្តាលឲ្យជនរងគ្រោះម្នាក់រងរបួសក្បាលធ្ងន់ និងម៉ូតូរងការខូចខាត។

សមត្ថកិច្ចបានដកហូតម៉ូតូ ៥គ្រឿង ទូរស័ព្ទ ៣គ្រឿង ព្រមទាំងឧបករណ៍ប្រើប្រាស់ដូចជា ដាវ ដងឆ័ត្រ និងដុំថ្ម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបន្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនអ្នកពាក់ព័ន្ធដែលនៅសេសសល់។

អត្ថបទ៖​ សេង សាវី

Share.