ភ្នំពេញ៖ ភ្លៀងមួយមេ លាយឡំជាមួយខ្យល់ន្រ្ទាក់បក់បោកបណ្ដាលឱ្យបាក់រលំដើមឈើមួយដើម សង្កត់លើរថយន្តមួយគ្រឿងរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចផ្សារសេឡឹប ស្ថិតនៅតាមបណ្ដោយផ្លូវ២២៨ កែងនឹងផ្លូវ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលភ្លៀងបានឃើញរថយន្តម៉ាក lexus RX 330 ពាក់ស្លាកលេខ ភ្នំពេញ 2AC.5579 ចតចោលលើចិញ្ចើមផ្លូវ ស្រាប់តែមេឃខ្មៅធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់បក់បោកបាក់រលំដើមឈើសង្កត់លើរថយន្តបណ្ដាលអោយខូចខាត សំណាងល្អមិនបង្កអោយមានអ្នករងរបួស។

ក្រោយកើតហេតុកម្លាំងសាធារណការ និងដឹកជញ្ជូន ចុះកាត់យកដើមឈើចេញពីលើរថយន្ត និងផ្លូវដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍៕

អត្ថបទ៖ សេង​ សាវី

Share.