បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ដែលលួចបង្កប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

លទ្ធផលប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញជនជាតិវៀតណាមសរុប ១០១នាក់ ក្នុងនោះមានស្រី ៣៨នាក់ ហើយបច្ចុប្បន្នកំពុងធ្វើការសួរនាំ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងអាជ្ញាធរខេត្ត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃដដែល កម្លាំងសមត្ថកិច្ចក៏បានចុះបង្ក្រាបទីតាំងមួយផ្សេងទៀត នៅក្នុងក្រុងប៉ោយប៉ែត ដោយរកឃើញជនជាតិថៃចំនួន ៣៤នាក់ (ស្រី ១៧នាក់) នៅក្នុងអគារមួយកន្លែង ដែលមានបន្ទប់ជាច្រើន។

អាជ្ញាធរបន្តបញ្ជាក់ថា នឹងពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.