បាត់ដំបង៖ នៅវេលាម៉ោងប្រហែល ០០:១៣នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានករណីហិង្សាដោយចេតនា មួយបានកើតឡើងនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយជនសង្ស័យបានប្រើដុំឥដ្ឋដេញគប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។
ជនរងគ្រោះមានឈ្មោះ ឈិន សឿម ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។



បន្ទាប់ពីទទួលពាក្យបណ្តឹង នៅរសៀលថ្ងៃដូចគ្នា កម្លាំងនគរបាលស្រុកសង្កែ ដឹកនាំដោយអធិការ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យចំនួន ៣នាក់ ហើយបាននាំខ្លួនមកសួរនាំ រួមមាន៖
- លី ឈុនលេង អាយុ ៤០ឆ្នាំ
- អ៉ីន រ៉សា អាយុ ២០ឆ្នាំ
- ឃា សុខឡេង អាយុ ៣២ឆ្នាំ
តាមការស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃហេតុការណ៍នេះ បណ្តាលមកពីទំនាស់គំគួនគ្នាពីមុន។
បច្ចុប្បន្ន នគរបាលបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ផ្នែកជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត។
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

