ពោធិ៍សាត់៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានប្រកាសបិទការធ្វើចរាចរណ៍លើផ្លូវវាងក្រាលដីល្បាយថ្មឆ្លងកាត់ស្ទឹងមេទឹក ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ក្នុងឃុំថ្មដា ស្រុកវាលវែង បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យទឹកហូរច្រោះ និងបាក់ស្រុតផ្លូវ មិនអាចធ្វើដំណើរបាន។


ក្នុងពេលជាមួយគ្នា ការងារជួសជុលពង្រឹងស្ពានដែកបេឡេឆ្លងស្ទឹងមេទឹក ត្រូវបានបញ្ចប់ជាស្ថាពរ ហើយអាជ្ញាធរបានអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍លើស្ពាននេះជំនួសផ្លូវវាង ចាប់ពីពេលនេះតទៅ។




មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកដឹកជញ្ជូនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំរបស់សមត្ថកិច្ច ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ។

