តាកែវ៖ អភិបាលស្រុកបាទី លោក សាយ វណ្ណៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបន្តដឹកនាំកម្លាំង និងមន្ត្រីពាក់ព័ន្ធ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២ ព្រមទាំងធ្វើការណែនាំដល់តំណាងរោងចក្រ សហគ្រាស និងបងប្អូនអាជីវករ ដែលប្រកបអាជីវកម្មនៅតាមដងផ្លូវ ដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ចូលរួមថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ និងជៀសវាងការដាក់តាំងសម្ភារៈរំលោភលើចិញ្ចើមផ្លូវ ដែលអាចបង្កការកកស្ទះ និងប៉ះពាល់ដល់សុវត្ថិភាពអ្នកធ្វើដំណើរ។

ជាមួយគ្នានេះ តំណាងរោងចក្រ ម្ចាស់សហគ្រាស និងអាជីវករ បានសម្តែងការគាំទ្រ និងសហការយ៉ាងពេញទំហឹង ព្រមទាំងថ្លែងអំណរគុណដល់លោកអភិបាលស្រុក ដែលបានចុះណែនាំដោយផ្ទាល់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។

អត្ថបទ៖ ចតុម្មុខ

Share.