ភ្នំពេញ ៖ ក្មេងប្រុស ០២ នាក់ កុហកគ្រូថា ចុកពោះ សុំទៅផ្ទះមុន ប៉ុន្តែបែរជានាំគ្នាទៅលេងទឹកទន្លេ ក្រោយវត្តជ្រោយអំពិល បណ្តាលអោយលង់ទឹកស្លាប់ម្នាក់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៩ ខែឧសភា ២០២៦ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ។
សូមចុចអាន៖ លង់ទឹកស្លា.ប់២នាក់ សង្ស័យឆក់ខ្សែភ្លើងបង្កាន់ដៃស្ពាន នៅកន្លែងកំសាន្តអូរខៃដន


សពក្មេងប្រុសខាងលេីមានឈ្មោះ ហ៊ុន សុខសំណាង អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤គ នៅសាលាបឋមសិក្សាព្រែកឯង ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ ។
តាមប្រភពព័ត៍មានបានអោយដឹងថា មុនកើតហេតុ ក្មេងប្រុសចំនួន ០២នាក់ បានសុំច្បាប់គ្រូ ដើម្បីត្រឡប់មកផ្ទះវិញ ក្រោមមូលហេតុ ចុកពោះ ។ ប៉ុន្តែក្មេងប្រុសទាំងនោះ មិនបានទៅផ្ទះនោះឡើយ បែរជាទៅអង្គុយលេង ក្រោមដើមឈើ នៅខាងក្រោយវត្តជ្រោយអំពិលទៅវិញ ។
ប្រភពពីក្មេងប្រុសដែលទៅលេងទឹកជាមួយ កុមាររងគ្រោះបានអោយដឹងថា មុនកើតហេតុ គាត់បាននាំគ្នាអង្គុយលេង និងនាំគ្នាចុះលេងទឹកជាមួយគ្នា មួយសន្ទុះ ហើយក៏ឡើងលើគោកវិញ ។ ប៉ុន្តែបន្ទាប់ពីឡើងលើគោក បានបន្តិច ក្មេងប្រុសដែលលង់ទឹកនោះ បែរជាចុះទៅលេងម្នាក់ឯង ហើយមិនបានឃើញឡើងមកលើវិញ ទើបគាត់ស្រែកឆោរឡោរបង្កភ្ញាក់ផ្អើលតែម្តង ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយនគរបាលជំនាញកោសល្យវិច្ច័យខណ្ឌច្បារអំពៅរួមជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសពហេីយប្រគល់សពអោយសាច់ញាតិទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
