កំពង់ស្ពឺ ៖ ផ្ទះជួលមួយកន្លែងទើបនឹងរៀបចំបើកលក់បាយថ្ងៃដំបូង ស្រាប់តែជួបរឿងផ្ទុះធុងហ្គាស បណ្តាលឱ្យឆាបឆេះ កូនស្រីរងរបួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យ ចំណែកឪពុករងរបួសឆេះដៃ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅតាមផ្លូវ៤១ ក្បែរបុរីជ័យឧត្តម ក្នុងភូមិឧញ្ញាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

យុវតីរងគ្រោះ ដែលបានស្លាប់ ឈ្មោះ ទេស ស្រីពីន អាយុ ១៥ឆ្នាំ មុខរបរសិស្ស ឪពុករងរបួសឈ្មោះ ព្រីម សារុណ អាយុ ៦១ឆ្នាំ មុខរបរលក់បាយ មានម្តាយឈ្មោះ ទេស ពៅ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិចែងមែង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ថ្ងៃកើតហេតុ ជាថកងៃដំបូងសម្រាប់គ្រួសារជនរងគ្រោះបើកលក់បាយដំបូង ហើយមុនកើតហេតុ ស្ត្រីជាប្រពន្ធបានបើកហ្គាសចម្អិនម្ហូប ស្រាប់តែផ្ទុះឆេះ អណ្តាតភ្លើង ឆាបសម្ភារ ជាន់ឡៅតឿ បង្កឱ្យកូនស្រីរងរបួសធ្ងន់ គ្រាដែលកំពុងដេក ហើយបានស្លាប់ក្រោយដឹកបញ្ជូនដល់មន្ទីរពេទ្យ ចំណែកប្តីរងរបួសឆេះដៃ ខូចខាតសម្ភារៈប្រើប្រាស់អស់មួយចំនួន

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យនៅវត្តចែងមែង ស្រុកអង្គស្នួល តាមប្រពៃណី ៕

Share.