កណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង ផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍ព្រែកអំបិល បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:១០នាទី ក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ (ប្រុសទាំងអស់) ដែលសុទ្ធសឹងតែមានវិជ្ជមានសារធាតុញៀនក្នុងទឹកនោម។

សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ice) ចំនួន ៣កញ្ចប់ ទម្ងន់សរុបប្រមាណ ០.៥៣ក្រាម និងទូរស័ព្ទដៃចំនួន ២គ្រឿង។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់អធិការនគរបាលស្រុកស្អាង ក្នុងគោលបំណងបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់បន្ត។

អត្ថបទ៖ ចតុម្មុខ

Share.