តាកែវ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាលស្រុកបាទី បានបន្តដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់តំណាងរោងចក្រ សហគ្រាស និងអាជីវករ ដែលប្រកបអាជីវកម្មតាមបណ្តោយផ្លូវជាតិលេខ២។

គោលបំណងនៃសកម្មភាពនេះ គឺដើម្បីធានាឱ្យមានសោភ័ណភាព របៀបរៀបរយ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ តំណាងរោងចក្រ ម្ចាស់សហគ្រាស និងអាជីវករ បានសម្តែងការរីករាយក្នុងការសហការ និងថ្លែងអំណរគុណចំពោះលោកអភិបាលស្រុក ដែលបានចុះណែនាំដោយផ្ទាល់ ដើម្បីលើកកម្ពស់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។

អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តអនុវត្តវិធានការនេះជាបន្តបន្ទាប់ ដើម្បីធានាឱ្យតំបន់មានភាពស្អាត សុវត្ថិភាព និងមានរបៀបរៀបរយល្អប្រសើរឡើង។

អត្ថបទ៖ ចតុម្មុខ

Share.