កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក បានរកឃើញករណីបុគ្គលមួយចំនួនប្រើប្រាស់សម្លៀកបំពាក់ជាអាជ្ញាធរសាធារណៈដោយខុសច្បាប់ និងពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ដូចជា ឆបោក ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

ក្នុងប្រតិបត្តិការ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ជនសង្ស័យទាំងពីរមានឈ្មោះ យិន វណ្ណារ៉ា ហៅ លៀង និង រស់ សុវណ្ណច័ន្ទសំណាង ហៅ ដេត។

អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ច ប្រសិនបើប្រទះឃើញបុគ្គលមានសកម្មភាពគួរឱ្យសង្ស័យ ដើម្បីចូលរួមបង្ការ និងបង្ក្រាបបទល្មើសក្នុងសង្គម៕

អត្ថបទ៖ ចតុម្មុខ

Share.