ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបំភ្លឺជុំវិញវីដេអូមួយនៅលើ TikTok គណនី “thodanny1” ដែលបានលើកឡើងអំពីការទាមទារប្រាក់ ១០ដុល្លារអាម៉េរិក ជាថ្នូរនឹងការទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរវិញ ថា មិនមែនជាការទាមទារប្រាក់ពីមន្ត្រីផ្តល់សេវាអត្តសញ្ញាណកម្មនោះឡើយ។

តាមការស្រាវជ្រាវ ជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានដាក់អត្តសញ្ញាណបណ្ណទុកនៅក្រុមហ៊ុនឯកជន ដើម្បីបំពេញបែបបទការងារ ហើយនៅពេលលាឈប់ពីការងារ ត្រូវបានបុគ្គលិកក្រុមហ៊ុនទាមទារថវិកា ១០ដុល្លារ ដើម្បីប្រគល់អត្តសញ្ញាណបណ្ណវិញ។
អគ្គនាយកដ្ឋានបានបញ្ជាក់ទៀតថា ចំពោះការផ្សព្វផ្សាយព័ត៌មានដោយមិនបានបញ្ជាក់ប្រភពឱ្យច្បាស់លាស់ អាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន ក្នុងការផ្តល់សេវាអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ។

