ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានកើតឡើងចំនួន២លើក បណ្តាលឱ្យមនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់២នាក់។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានឱ្យដឹងថាមួយថ្ងៃគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានផ្តាច់ជីវិស្រ្តីម្នាក់ របួសស្រ្តី២នាក់ ខណៈហេតុការណ៍នេះកើតឡើងនៅពេលយប់។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មូលហេតុបង្កគ្រោះថ្នាក់ គឺបណ្តាលមកពីការមិនគោរពសិទ្ធអាទិភាពចរាចរណ៍ទាំងពីរករណី។ ខណៈអ្នករងរបួសទាំង២នាក់ មិនបានពាក់មួកសុវត្ថិភាពនោះទេ។

ជាមួយគ្នា សមត្ថកិច្ចបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិត៕

