តាកែវ-កំពង់ស្ពឺ៖ ក្រុមការងារត្រួតពិនិត្យពិសេស បានសហការជាមួយមន្រ្តីពាក់ព័ន្ធ ចុះអនុវត្តវិធានការបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ នៅថ្ងៃទី២០ ដល់ ២១ ខែឧសភា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិមួយចំនួន។


ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់។ ក្រុមការងារបានចុះត្រួតពិនិត្យនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៨៦-៨៧ ក្នុងស្រុកទ្រាំង ខេត្តតាកែវ និងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦ ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជាលទ្ធផល សមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបចំនួន ១១គ្រឿង ក្នុងនោះមាន ៤គ្រឿង ផ្ទុកលើសទម្ងន់អនុញ្ញាត ចន្លោះពី ៨តោន ដល់ ២១តោន។
អាជ្ញាធរបានអនុវត្តវិធានការតាមច្បាប់ចំពោះយានយន្តដែលល្មើស និងបន្តរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីរក្សាសុវត្ថិភាពផ្លូវ និងបង្ការការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ៕
អត្ថបទ៖ ចតុម្មុខ

