
កំពូលខ្សែប្រយុទ្ធដ៏មានប្រជាប្រិយភាពលំដាបពិភពលោក Cristiano Ronaldo បានរួមចំណែកជួយក្រុម Al Nassr គ្រងជើងឯកលីគបាល់ទាត់ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Pro League) រដូវកាលឆ្នាំ២០២៥-២៦ ក្រោយមានពិន្ទុខ្ពស់ជាងក្រុម Al Hilal ដែលមាន Karim Benzema កំពុងប្រកបអាជីពនៅទីនោះ។

នេះជាលើកទី១០ ដែលក្រុមជើងឯករងកម្រិតទី២ប្រចាំទ្វីបអាស៊ី បានគ្រងជើងឯកប្រចាំរដូវលឆ្នាំ២០២៥-២៦ ខណៈការឈ្នះរបស់ក្លិបចុងក្រោយគឺនៅឆ្នាំ២០១៩ ។

សូមជម្រាបថា ចំពោះរដូវកាលឆ្នាំ២០២៥២៦ នៃលីគបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត (Saudi Pro League) មានសមាជិកសរុប ១៨ក្រុម ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ។ ក្រុមមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤ នឹងទទួលបានកៅអីទៅវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Champian Leageu , លេខ៥ ទទួលបានកៅអីវគ្គជម្រុះពានរង្វាន់ AFC Champian Leageu Two , ក្រុមចំណាត់ថ្នាក់លេខ៦ ទទួលបានសិទ្ធជម្រុះជុំទី១ រកកៅអីទៅវគ្គជម្រុះក្នុងពូល AFC Champian Leageu Two និងក្រុមលេខ៧ ទទួលបានកៅអីវគ្គជម្រុះពានរង្វាន់ AGCFF Gulf Club Champions League ៕


