ព្រៃវែង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ថ្ងៃត្រង់ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង បានចុះអនុវត្តការងារត្រួតពិនិត្យនៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រ ៤០ ដល់ ៤១ ស្ថិតក្នុងភូមិពោធិចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។



ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម សាយ សុជាតិ អភិបាលរងខេត្ត និងលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយមានការដឹកនាំផ្ទាល់ពីលោកស្រី ចាន់ សុភា និងការចូលរួមសហការពីអាជ្ញាធរស្រុក និងឃុំពាក់ព័ន្ធ។
ក្នុងការត្រួតពិនិត្យ ក្រុមការងារបានរកឃើញយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ១គ្រឿង។ ម្ចាស់យានយន្តបានទទួលស្គាល់កំហុស និងយល់ព្រមអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច ដោយបានរុះរើកែសម្រួលរថយន្តនៅកន្លែងភ្លាមៗ រួមមាន៖
- បង្ហូរអង្កាមចេញពីរថយន្ត
- កាត់ទ្រុងផ្នែកខាងលើ និងទ្រុងបន្ថែមផ្នែកខាងក្រោយ
- ធ្វើកិច្ចសន្យាមិនធ្វើសកម្មភាពល្មើសបន្តទៀត
សម្ភារៈដែលបានកាត់ចេញ ត្រូវបានយកទៅរក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង។
ប្រតិបត្តិការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង ២០:៣០នាទីយប់ នាថ្ងៃដដែល។
អត្ថបទ៖ ចតុម្មុខ

